(KH) SUZY Anti-café - 59A street 350, BKK3, Ville de Phnom Penh

Suzy - Anti Cafe
———————
Tuol Sleng, Phnom Penh, Cambodia
.
.
ពាក្យថា ​Anti Cafe ប្រហែលជាពាក្យមួយរៀងថ្មីបន្តិចក្នុងប្រទេសកម្ពុជារបស់យើង។ វាជាការវិវត្តន៍ថ្មីមួយពី Concept រវាងហាងកាហ្វេទូទៅ និងកន្លែងជួលអង្គុយធ្វើការ។ ជាធម្មតាពេលអ្នកទៅហាងកាហ្វេដើម្បីរកកន្លែងអង្គុយធ្វើការ យើងត្រូវតែទិញអ្វីម្យ៉ាងនៅទីនោះ ហើយបើសិននៅឯ Co working space វិញ លុយដែលអ្នកចំនាយគឺបានត្រឹមតែកន្លែងអង្គុយតែប៉ុន្នោះ។ ចំនែកឯ Anti Cafe ផ្ទាល់គឺវាពិសេសជាងគេត្រង់ចំនុចទាំងពីរនេះហើយ។ រាល់ពេលដែលអ្នកចំនាយលុយនៅទីនេះ ជាការចំនាយជាម៉ោងឬជាថ្ងៃក្តី គ្រប់សេវាកម្មនៅទីនេះនឹង Free សំរាប់អ្នកទាំងអស់គ្នា។ អ្នកអាចញ៊ាំនំ ផឹកតែ កាហ្វេ ឫ ភេសជ្ជះផ្សេងៗដែលមាននៅទីនេះ ដោយមិនមានការបង់លុយបន្ថែមអ្វីទាំងអស់។ Concept មួយនេះ បានចាប់ផ្តើមតំបូង គឺនៅឆ្នាំ២០១០ នៅឯប្រទេស Russia។ វាធ្វើឡើងដើម្បីដោះស្រាយបញ្ហារបស់អ្នកដែលចូលចិត្តរកកន្លែងអង្គុយធ្វើការតាមហាងកាហ្វេផ្សេងៗ។ ពួកគេត្រូវចំណាយពេលវេលានិងលុយជាជាច្រើនដើម្បីស្វែងរកហាងកាហ្វេ ដែលពួកគេអាចអង្គុយធ្វើការបានស្រួល។ តែពេលខ្លះទៀត ពួកគេក៏អាចនឹងជួបបញ្ហាដូចជាអង្គុយនៅហាងកាហ្វេយូរពេក ដែលធ្វើអោយអ្វកធ្វើការនៅហាងកាហ្វេសំដែងការមិនពេញចិត្ត ដែលជាបញ្ហាបន្តជំរុញអោយពួកគេត្រូវស្វែងរកហាងកាហ្វេថ្មីជារឿយៗ។ កត្តានេះ បានជំរុញអោយ Business Model ថ្មីនេះ​ មានការគាំទ្រខ្លាំងនិង​រីកដុះដាល់ច្រើនទៅៗ។
.
Suzy ប្រហែលជាប្រភេទ Anti Cafe តំបូងគេនៅទីក្រុងភ្នំពេញ (We dont know, but maybe) ដែលមាន Claire & Remi ជាអ្នកគ្រប់គ្រងផ្ទាល់នៅទីនេះ។​ ពួកគេទាំងពីរជាជនជាតិបារាំងដែលបានកំពុងរស់នៅក្នុងប្រទេសកម្ពុជាជាង៨ឆ្នាំមកហើយ។ ពួកគេធ្លាប់ចំនាយពេលជាច្រើន ក្នុងការរកកន្លែងអង្គុយធ្វើការដែលអាចជួយពួកគេចំនាយតិច ហើយមានគុណភាពការងារខ្ពស់។ ហាងកាហ្វេសំរាប់ពួកគេគឺប្រហែលជាល្អ តែការចំនាយគឺច្រើន។ បើសិនជាពួកគេចង់អង្គុយធ្វើការយូរ ពួកគេត្រូវបន្តការកម្មង់ជាបន្តបន្ទាប់។ ឯនៅ Co-working space វាប្រហែលជាទាមទារការតាំងចិត្ត និង Commitment ពីពូកគេ ដែលនេះមិនមែនជាអ្វីដែលពួកគេចង់បាន។ រហូតដល់ឆ្នាំ២០១៧ ពួកគេបានរកឃើញនៅប្រភេទ​ Anti Cafe នេះនៅប្រទេសបារាំង ដែលវាបានដោះស្រាយនៅបញ្ហារបស់ពួកគេនៅប្រទេសកម្ពុជា។ នេះហើយដែលជាមូលហេតុនាំអោយពួកគេទាំងពីរយក CONCEPT នេះមកប្រទេសកម្ពុជាយើង។ 
.
ពួកគេទាំងពីរបានរៀបចំហាងនេះ ដោយប្រើការរចនាបថតាមបែប Nordic ដែលជាការតុបតែងមួយបែបរៀង Minimalist និង Simplicity។ វាមានភាពសាមញ្ញ័ ជាមួយជញ្ជាំងលាតពណ៍ស តុ កៅអីប្រភេទឈេី និងការតុបតែងតិចតួចតាមជញ្ជាំង ប៉ុន្តែពេលដែលយើងចូលទៅគឺមានអារម្មណ៏ស្រស់ថ្លាមែនទែន។ វាមានពន្លឺគ្រប់គ្រាន់ ស្រឡះល្អ។ ឯបរិយាកាសវិញ គឺស្ង​ប់ស្ងាត់ ត្រជាក់ស្រួល ដែលធ្វើអោយយើងផ្តោតអារម្មណ៏បា​នខ្លាំង។ វ
.
សេវាកម្មនៅទីនេះគឺអស្ចារ្យមែនទែន។ អ្នកទាំងអស់គ្នាអាចទិញជាម៉ោងក៏បាន ទិញជាថ្ងៃក៏បាន។ ​ អ្វីដែលពិសេសនោះ ​នៅទីនេះបានផ្តល់នូវអ្វីដែលលើសពីកន្លែងអង្គុយធ្វើការ។ អ្នកអាចប្រើប្រាស់បានដូចជាម៉ាស៊ីនព្រីន ប៊ិច ឫក្រដាស ដែលមាននៅទីនេះ។ អ្នកទាំងអស់គ្នាក៏អាចញ៊ាំនំនិងភេសជ្ជៈឆ្ងាញ់ៗដោយពុំមានការបង់ប្រាក់បន្ងែមឡើយ។​ Suzy ផ្តល់ Barista bar​​ មួយ ដែលមានដូចជា នំCookies Homemade Tea (ធ្វើពីផ្លេឈើ ផ្កា និង តែ)​​ Coffee Syrup (Vanilla, Toffee nuts និង Caramel) Drink syrup (Grenadine Strawberry និង Lemon) និង Topping (Caramel និង Chocolate)។ អ្នកអាចប្រើប្រាស់របស់ទាំងអស់នេះធ្វើនំនិងភេសជ្ជៈតាមចំនង់ចំនូលចិត្តរបស់អ្នកទាំងអស់គ្នា។ ក្រៅពីនេះ Suzy ក៏មានប្រភេទភេសជ្ជៈនិង Bakery ដូចហាងកាហ្វេទូទៅផងដែរ។ 

♡♡♡
តំលៃ: ‌1.95 ដុល្លាក្នុងមួយម៉ោង និង 4.95ដុល្លាសំរាប់ការនៅពេញមួយថ្ងៃ។ នៅពេលដែលអ្នកទិញជាម៉ោង ទោះជាអ្នកនៅលើសពី២ម៉ោងកន្លះ ការចំនាយរបស់អ្នកនឹងគិតតែត្រឹមតំលៃពេញមួយថ្ងៃតែប៉ុន្នោះ។
Price: 1.95 USD for the first hour, and 4.95 USD for the whole day (it means if your stay would cost more than $4.95, you will be charged only with whole day fee)
———

if you like our work, please help Like and Share! Thank you!
————————————————————
 Instagram:  
▶ mrr_martin
▶ _Shulee_

☕️ SUZY Anti-café
🕰 open every day from 8:30am to 7pm 
📍59A street 350, BKK3, Ville de Phnom Penh

Đăng nhận xét

Mới hơn Cũ hơn

POST ADS1

POST ADS 2