(KH) Vietnam Tours - SAPA - Train

🛤️នៅពេលដែលយើងនិយាយពីការទៅលេង SAPA, បទពិសោធន៍មួយដែលយើងប្រហែលចង់សាកនោះគឺការជិះរថភ្លើងតែម្តង​ ដែលចម្ងាយពី Hanoi ទៅកាន់ SAPA ផ្ទាល់គឺប្រហែល ៣១៩km។ ជាទូទៅ, ការជិះរថភ្លើងទៅកាន់ក្រុង SAPA គឺត្រូវចំណាយពេលនិងថវិការច្រើនបន្តិច ជាងការដែលយើងជិះឡានក្រុង ព្រោះថានៅSAPAគឺមិនមានស្ថានីយ៍រថភ្លើងទេ។ ដូចនេះ, បើសិនជាយើងចង់ជិះរថភ្លើង គឺយើងត្រូវធ្វើដំណើរទៅកាន់ខេត្ត Lao Cai ជាមុនសិន ហើយបានយើងត្រូវរកឡាន taxi ជីះពី Lao Cai បន្តទៅកាន់ SAPA។ 

ជាបទពិសោធន៍របស់យើង, យើងអត់បានជិះរថភ្លើងពីទីក្រុង Hanoi ទៅ Sapa ទេ ដោយសារខ្លាចខកពេលវេលា ប៉ុន្តែដោយសារចង់ដឹងអារម្មណ៍ជីះរថភ្លើង យើងក៏សាកល្បងជិះពី Sapa ត្រឡប់មកវិញ ដោយធ្វើការទាក់ទងទៅក្រុមហ៊ុន Vietnam Tours【 by A21 Tours 】 ឲ្យពួកគាត់ជួយមើលជើងរថភ្លើងនិងកក់ឲ្យយើង។

🕰️ សម្រាប់រយៈពេលដែលយើងត្រូវត្រៀម គឺប្រហែលជា ៨-៩ ​ម៉ោង ដែល ១ម៉ោង គឺត្រូវជិះពី SAPA ទៅកាន់ Lao Cai ហើយ ៧-៨ ម៉ោងទៀតគឺនៅលើរថភ្លើង។

🚂 រថភ្លើងដែលយើងជីះមានឈ្មោះថា Chapa Express Train ដែលការរៀបចំ មានលក្ខណៈបែប Classic ហើយសម្រាប់តំលៃវិញ គឺអាស្រ័យលើប្រភេទគ្រែដែលយើងរើស។ 
——
🧧ការចំណាយ៖
- Taxi ពី Sapa ទៅ Lao Cai $20
- រថភ្លើងពី Lao Cai ទៅ Hanoi ម្នាក់ $៤0 

#Sapa #Train #Vietnam #martinshulee

Đăng nhận xét

Mới hơn Cũ hơn

POST ADS1

POST ADS 2