🏔️សាប៉ាជាទីក្រុងតូចមួយនៅភាគខាងជើងនៃប្រទេសវៀតណាម ដែលចំរុះទៅដោយវប្បធម៌ និងក្រុមជនជាតិភាគតិច ដោយហុំព័ទ្ធដោយសម្រស់ធម្មជាតិ បឹង ភ្នំ និងអ័ព្ទផងដែរ។ មានមនុស្សជាច្រើនតែងតែហៅទីនេះថា Swizerland នៃប្រទេសវៀតណាម ប៉ុន្តែបើសិនជាអ្នកចង់ដឹងថាវាពិតជាស្អាតដូចគេនិយាយមែននោះ? ប្រហែលអ្នកគួរតែមកសាកបទពិសោធន៍ផ្ទាល់ បានល្អជាង។
ការចំណាយនៅទីនេះប្រហែលជាមិនច្រើនទេទៅលើអាហារនិងការស្នាក់នៅ ប៉ុន្តែវាអាចនឹងអស់ច្រើនទៅលើការធ្វើដំណើរ ថាតើធ្វើយ៉ាងម៉ិចបានអាចទៅដល់ទីក្រុងសាប៉ាបាន?
✈️កន្លែងនេះ, អ្នកត្រូវដឹងថានៅសាប៉ា គឺមិនមានព្រលានយន្តហោះ ឫក៏ស្ថានីយ៍រថភ្លើងនោះទេ ដូចនេះ អ្នកត្រូវធ្វើយ៉ាងម៉ិចធ្វើដំណើរទៅដល់ទីក្រុងហាណូយជាមុនសិន។ជាបទពិសោធន៍របស់ពួកយើងលើកនេះ, អ្នកអាចចំណាយពេលមួយថ្ងៃពេញបើសិនជាអ្នក៖
▪️ជិះរថយន្តក្រុងពីភ្នំពេញទៅទីក្រុងហូជីមិញ (6-7 hours)
▪️ជិះយន្តហោះបន្តពីទីក្រុងហូជីមិញ ទៅទីក្រុងហាណូយ (2 hours)
▪️ជិះរថយន្តគេងពេលយប់ បន្តទៅសាប៉ា (5-6 hours)
តែបើសិនជាចង់លឿន ដើម្បីសន្សំពេលជាងនេះ, អ្នកក៏អាចជិះយន្តហោះពីភ្នំពេញឫសៀមរាបទៅហាណូយ ហើយបន្តជិះរថយន្តទៅសាប៉ា។
🚂សម្រាប់អ្នកដែលចង់បានបទពិសោធន៍ជិះរថភ្លើង, អ្នកអាចជិះពីហាណូយទៅសាប៉ាបាន ប៉ុន្តែពួកយើងមិនសូវជា Recommend ទេ ព្រោះថាទីមួយវាអត់សូវ Comfortable និងទី២ អ្នកត្រូវចំនាយបន្ថែម ពីព្រោះថាបើសិនជាអ្នកជិះរថភ្លើង អ្នកនឹងត្រូវឈប់នៅចំណតរថភ្លើងដែលស្ថិតនៅខេត្ត Lao Cai ហើយបានអ្នកត្រូវបន្តរក Taxi ទៅកាន់សាប៉ាថែមទៀត។
➿សង្ខេបខ្លះៗពីពួកយើង
▪️ អាកាសធាតុនៅទីនោះគឺត្រជាក់ល្អ ប៉ុន្តែអ្នករស់នៅទីនោះប្រាប់ពួកយើងថាពេលដែលសាប៉ាស្អាតជាងគេគឺនៅខែ៧ ខែ៨ គឺនៅពេលដែលផ្ការីកគ្រប់ទីកន្លែង ហើយក៏មិនជាចុះអ័ព្ទដែលយើងងាយស្រួលថតរូបបានស្អាត
▪️អាហារ ប្រហែលជាមិនសូវសំបូរបែបទេ ប៉ុន្តែរសជាតិគឺឆ្ងាញ់ ហើយតម្លៃក៏ថោក
▪️កន្លែងស្នាក់ក៏ដូចគ្នា, តម្លៃថោក ព្រមជាមួយសេវាកម្មល្អ និងការតុបតែងយ៉ាងច្នៃប្រឌិត
▪️ជាជាងការប្រើ Taxi, ជួលម៉ូតូជិះនៅទីនោះ គឺជាបទពិសោធន៍មួយយ៉ាងល្អ (តែត្រូវពាក់មួក ព្រោះមានប៉ូលីសជិះល្បាតមើលគ្រប់ពេល)
▪️ពោរពេញដោយហាងកាហ្វេស្អាតៗជាច្រើន ទាំងក្នុងក្រុង ក្រៅក្រុង និងតាមជើងភ្នំក៏មាន
▪️កន្លែងកម្សាន្តថតរូបក៏មានច្រើនដែរ
✨ជាបទពិសោធន៍រួម, យើងចូលចិត្តទីនោះច្រើន ហើយអ្វីដែលយើងស្តាយបំផុតគឺយើងអត់បានឡើងទៅលើភ្នំ Fasipan ដែលជាកន្លែងល្បីជាងគេបង្អស់នៅទីនោះ ក៏ពីព្រោះតែពេលដែលយើងទៅ គឺគេផ្អាកដំណើរការជួសជុលសិន។ យ៉ាងណាម៉ិញ, វានៅតែសប្បាយសម្រាប់ពួកយើង ជាពិសេគឺជិះម៉ូតូជិះពីកន្លែងមួយទៅកន្លែងមួយ 🖤🖤
#Sapa #Vietnam #travel #couple #martinshulee
———
⛰️Sapa, a small town at the north of Vietnam, with diversity of Culture & People and surrounded by Nature & Mist 🤍🤍